You are currently viewing លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី អញ្ជើញសំណេះសំណាលអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា

លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី អញ្ជើញសំណេះសំណាលអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញសំណេះសំណាលអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ (ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល) ។ ពិធីនេះមានការអញ្ជើញចូលរួមពីស្នងការរង នាយ-នាយរងការិយាល័យ នាយផ្នែក និងអាវុធហត្ថនារីជាច្រើនរូបផងដែរ។