You are currently viewing ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញដឹកនាំត្រួតពិនិត្យស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ

ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញដឹកនាំត្រួតពិនិត្យស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការត្រួតពិនិត្យស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ស្នាក់ការ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ព្រមទាំងកងអន្តរាគមន៍ជាច្រើនរូបផងដែរ។