កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលពិធីជំនួបប្រាស្រ័យមិត្តភាពថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ ០៣ប្រទេសកម្ពុជា-ឡាវ-វៀតណាម បានអញ្ជើញចុះត្រួតពិនិត្យទីតាំង និងសិក្សាទីតាំងជាក់ស្ដែងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមរៀបចំទីតាំងសម្រាប់ពិធីជំនួបប្រាស្រ័យមិត្តភាពថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ ០៣ប្រទេសកម្ពុជា-ឡាវ-វៀតណាម និងលំហាត់សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នា០៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម ដែលគ្រោងនឹងរៀបចំធ្វើនៅចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។