You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំជួរបញ្ជាការ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំជួរបញ្ជាការ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

កណ្តាល៖ ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំជួរបញ្ជាការ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមីនា ឆ្នាំ២០២៤ ព្រមទាំងបានពិភាក្សា ឆ្លងនិងសម្រេចការងារសំខាន់ៗមួយចំនួនទៀតរបស់អង្គភាព នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្ត៕