កំពង់ធំ៖ ព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត សហការកម្លាំងចម្រុះចុះប្រតិបត្តិការត្រួតពិនិត្យបង្រ្កាបបទល្មើសជលផលនៅចំណុចអភិរក្សជលផលបឹងទន្លេឆ្មាឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោតបានរុះរើកាប់បំផ្លាញចោលវត្ថុតាងនឹងកន្លែងរួមមានរបាំងស្បៃមុងចំនួន ១២ របាំង ប្រវែង ៨០០ ម៉ែត្រ ឡុកចំនួន ២៤ គ្រឿង លបឡូចំនួន ៤៨ មាត់ បង្គោលឈើចំនួន ៥០០ ដើម ចាក់ត្រីស្រស់ចម្រុះប្រលែងចូលបឹងធម្មជាតិ ចំនួន ៤០ គីឡូក្រាម។