You are currently viewing លោក វរសេនីយ៍ឯក ឈុំ សាវឿន បានដឹកនាំក្រុមការងារស្វ័យបច្ចុប្បន្នភាព ចំនួនទ័ព-កូន

លោក វរសេនីយ៍ឯក ឈុំ សាវឿន បានដឹកនាំក្រុមការងារស្វ័យបច្ចុប្បន្នភាព ចំនួនទ័ព-កូន

ត្បូងឃ្មុំ៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថខេត្ត នាថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីត្រួតពិនិត្យស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ឈុំ សាវឿន មេបញ្ជាការង ទទួលការងារកសាងកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារ ស្វ័យបច្ចុប្បន្នភាព ចំនួនទ័ព-កូន និងយុទ្ធោបករណ៍ ដោយមានការអញ្ជើញចូលរួមធ្វើការពិនិត្យពីលោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។