កំពង់ចាម៖ នៅថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ស៊ឹង អាន មេបញ្ជាការរង តំណាងលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញដឹកនាំនាយទាហានក្រោមឱវាទ ជួបសំណេះសំណាលលោកវរសេនីយ៍ទោ សាយ សំណាង នាយសេនាធិការរង កងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលឪពុកក្មេករបស់គាត់បានទទួលមរណភាពនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរោគាពាធ។ ក្នុងឱកាសនោះដែរលោកមេបញ្ជាការរង បាននាំយកថវិកានាយ នាយរងនៃកងរាជអាវុធហត្ថខេត្តកំពង់ចាម សរុបចំនួន ៤,៥៨០,០០០រៀល ចូលបុណ្យដល់ក្រុមគ្រួសារសពផងដែរ។