រតនគិរី៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញដឹកនាំក្រុមការងារស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយោទ្ធោបករណ៍កងរាជអាវុធហត្ថខេត្ត និងប្រជុំបូកសរុបលទ្ធផលការងារធ្វើស្វ័យត្រួតពិនិត្យបច្ចុប្បន្នភាពចំនួនទ័ព-កូន ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងទទួលការងារកសាងកម្លាំង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលមានការពាក់ព័ន្ធ ព្រមទាំងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថសក្រុង-ស្រុកទាំង៩ផងដែរ។