ព្រះវិហារ៖ ដោយបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង ១៣ និង ០០នាទីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅភូមិសែនតេជះ ឃុំមរតក ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ បានចុះបង្រ្កាបករណីរក្សាទុក ចែកចាយ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ និងវត្ថុតាងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវវានមន្ត្រីជំនាញកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។