You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ

ពោធិ៍សាត់ៈ បន្ទាប់ពីទទួលបាន ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចមក នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់
បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័តព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត សរុបចំនួន១៣៥នាក់។
ក្នុងពិធីផ្សព្វផ្សាយនោះដែរ លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន បានផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗរួមមានៈ
០១. សភាពការណ៍អន្តរជាតិ
០២. សភាពការណ៍ជាតិ
០៣. ច្បាប់បោះឆ្នោត
០៤. បញ្ហាប្រឈមការខ្វះចន្លោះ ០៨ ចំណុច
០៥. កិច្ចការងារចំពោះមុខ ០៨ ចំណុច
០៦. វិធានការ ០៩ ចំណុច របស់ឯកឧត្តម មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។


(អត្ថបទ ម៉ាន់ ដាវីត)