You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

ព្រះសីហនុ៖ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ‹‹ ស្ត្រី និងក្មេងស្រី ក្នុងបដិវត្តកម្មឌីជីថល ›› ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានសមាសភាពអញ្ជើញចូលរួមលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរជំនាញទាំង០៧ នាយលេខាធិការដ្ឋាននាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យអធិការកិច្ច នាយ-នាយរងការិយាល័យចំណុះមន្ទីរ មេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងក្រុមគ្រួសារកងរាជអាវុធហត្ថផងដែរ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកនូវថវិកាឧបត្ថម្ភរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនក្រុមគ្រួសារកងរាជអាវុធហត្ថ ក្រុមការងារយេនឌ័រកងរាជអាវុធហត្ថនារី ចំនួន ៣០នាក់ ដោយក្នុង០១នាក់ ទទួលបានទឹកប្រាក់ចំនួន ២០០,០០០រៀល សរុបទឹកប្រាក់ចំនួន ៦,០០០,០០០ និងបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ត្រី ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្ត ចំនួន០២នាក់ យោងតាមប្រកាសរបស់ក្រសួងការពារជាតិ។