You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

ឧត្តមសេនីយ៍ត្រី សំ តុលា ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

កណ្តាល៖ រសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីណេះសំណាលផ្តាំផ្ញើ និងប្រគល់វត្ថុអនុស្សាវរីយ៍ ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ‹‹ ស្ត្រី និងក្មេងស្រី ក្នុងបដិវត្តកម្មឌីជីថល ›› ពិធីនេះធ្វើឡើងនៅសាលប្រជុំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយសេនាធិការ សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង ១៣ មេបញ្ជាការកងវរអន្តរាគមន៍ និងមេបញ្ជាការកងអនុសេនាធំចល័តផងដែរ។

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានចែកជូនការដូរអនុស្សាវរីយ៍ ដល់អាវុធហត្ថនារីចំនួន ០៦នាក់ ក្នុងម្នាក់ៗទទួលបានកាដូ ០១ អង្ករ០១បាវ ទម្ងន់ ២២គីឡូក្រាម ទឹកបរិសុទ្ធ ០៤កេស ទឹកក្រូច ២កេស និងថវិកាចំនួន ៤០០,០០០ រៀលផងដែរ។