កោះកុង៖ ដោយបានទទួលការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងលោកជំទាវ បានធ្វើពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ (ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល) ។ ក្នុងកម្មវិធីនេះដែរមានការអញ្ជើញចូលរួម មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយ-នាយរង ជំនួយការ ការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងមេបញ្ជាការ-មេបញ្ជាការរង កងអនុសេនាធំចល័ត ព្រមទាំងគ្រួសារនៃកងរាជអាវុធហត្ថផងដែរ។