បាត់ដំបងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មគោល និងសប្បុរសជនក្នុងស្រុក និងសប្បរសជនខ្មែររស់នៅរដ្ឋឃ្វាន់ឡែន(ប្រទេសអូស្ត្រាលី)បានធ្វើពិធីចែកអំណោយ ដល់ជនទីទាល់ក្រ ក្នុងស្រុកថ្មគោល ឃុំតាពូង ខេត្តបាត់ដំបង ចំនួន២០គ្រួសារ
ដែលអំណោយទាំងនោះក្នុងមួយគ្រួសារៗទទួលបាន: អង្ករ១បេ ស្មើនឹង២៥គីឡូ, ទឹកត្រី១យួរ, ទឹកសុីអ៊ាវ១យួរ, ប៊ីចេងកន្លះគីឡូក្រាម, ត្រីខ ចំនួន១០កំប៉ុង, ប្រេងកូឡា០១ដប និងថវិកាចំនួន៣១០០០រៀល។
(អត្ថបទ ចិន្តា)