បាត់ដំបងៈ ជនសង្ស័យចំនួន០៤នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួច។
នេះបើយោងទៅតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះផងដែរ គឺធ្វើឡើងនៅវេលាម៉ោង០៧ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ភាព ភ័ណ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០២. ចឹក បូរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០៣. ភាព ភា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០៤. ផល ផាន់ណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបន្តអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ តាំង ធឿន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងថា នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ មានជនមិនស្គាល់មុខមួយក្រុម បានផ្លោះរបងចូលទៅលួចប្រាក់ចំនួន២៩ម៉ឺនរៀល។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចមក កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ក៏បានចេញប្រតិបត្តិការស្រាវជ្រាវ រកជនសង្ស័យ រហូតអាចឈានទៅដល់ការឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។
មន្ត្រីដដែលបានបញ្ជាក់អោយដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក
០២. លុយខ្មែរ ចំនួន១០ម៉ឺនរៀល។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវីធី។
(អត្ថបទ ម៉ាន់ ដាវីត)