You are currently viewing លោក វរសេនីយ៍ឯក សុខា រ៉ានាថ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែកុម្ភៈ

លោក វរសេនីយ៍ឯក សុខា រ៉ានាថ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែកុម្ភៈ

ស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក វរសេនីយ៍ឯក សុខា រ៉ានាថ មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែកុម្ភៈ លើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ និងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ” ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ” ក្នុងពិធីនេះដែរលោក វរសេនីយ៍ឯក មេបញ្ជាការស្តីទី បានអញ្ជើញសំណេះសំណាលដល់ក្រុមការងារយេនឌ័រកងរាជអាវុធហត្ថនារី និង បាននាំយកនូវថវិកាឧបត្ថម្ភរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ និង ថវិកាដល់អាវុធហត្ថនារីចំនួន១២ នាក់ក្នុងម្នាក់ៗទទួលបានហូល១ សំពត់ ក្រណាត់ប៉ាក់១ អាវ និងថវិកាចំនួន១០០,០០០ រៀល សរុបថវិកាចំណាយទាំងអស់ចំនួន២,៥២០,០០០ រៀល។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះមានលោក លោកស្រី មេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង៨ ៕