កោះកុងៈ នៅវេលាម៉ោង ១២ និង៣០ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចខ្ទមដីចំការ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពីលោក ហេង ណាត មន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង បានអោយដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ឃុត ចាន់ថុល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជុសជុលទូរស័ព្ទ (ម្ចាស់ខ្ទមដីចំការ)មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
០២. កង ចាន់វាសនា ភេទប្រុអាយុ២៧ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរ គឺធ្វើឡើងទៅបានដោយមានការសហការតាមដានរបស់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ទៅលើជនសង្ស័យទាំងនោះ រហូតឈានទៅដល់ការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកោះកុង សុំធ្វើការឆែកឆេរលំនៅដ្ឋាននោះ ក៏បានចាប់យកបាន វត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
១/ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់ ដែលមានទម្ងន់ស្មើ ៥.៩៥ក្រាម
២/ ជញ្ជីងចំនួន០១គ្រឿង
៣/ទុយោជក់ចំនួន១៧ដើម
៤/ ដែកកេះ៤
៥/ ដបជក់២
៦/ ប្រអប់ជរ័១
៧/ មុងដេក១
៨/ កន្រៃ្ទ២
៩/ ថង់សំរាប់ច្រកថ្នាំ១ចំនួនធំ
១០/ អូប៊រ ទូកមាន់ចែ១គ្រឿង
១១/ ម៉ូតូ៣គ្រឿង
១២/ រទេះឈើ១គ្រឿង
១៣/ កាំបិតខ្វែវចំនួន៣
១៤/ ទូសព្ទ័ដៃ១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)