ស្វាយរៀងៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័តព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត សរុបចំនួន១៩៥នាក់។
ក្នុងពិធីផ្សព្វផ្សាយនោះដែរ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗរួមមានៈ
១ -យន្តការគ្រប់គ្រងដឹកនាំបញ្ជា នឹងការអនុវត្តការងារ ពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងស្រាវជ្រាវបង្ក្រាបបទល្មេីសនានាក្នុងខេត្ត។
២-ព្រឹត្តិការណ៍សំខាន់ៗជុំវិញពិភពលោក។ ៣-បដិវត្តន៍ព័ណ៌ ការប្រើប្រាស់អាវុធ បញ្ហាពាក់ព័ន្ធគ្រឿងញៀន ល្បែងសីុសង ការទិន្រ្ទានយកដីទៅលក់មិនស្របច្បាប់។
៤-ការប្រើឯកសណ្ឋានរបស់កងរាជអាវុធហត្ថ។
(អត្ថបទៈ ម៉ាន់ ដាវីត)