You are currently viewing វរសេនីយ៍ឯក សុខា រ៉ានាថ អញ្ជើញចុះត្រួតពិនិត្យការងារសាងសង់អគាររដ្ឋបាលនិងហេដ្ឋារចនាសម្ព័ន្ធ

វរសេនីយ៍ឯក សុខា រ៉ានាថ អញ្ជើញចុះត្រួតពិនិត្យការងារសាងសង់អគាររដ្ឋបាលនិងហេដ្ឋារចនាសម្ព័ន្ធ

ស្វាយរៀង៖ នៅថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០២៤ លោក វរសេនីយ៍ឯក សុខា រ៉ានាថ មេបញ្ជាការស្ដីទី តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំមេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក អញ្ជើញចុះត្រួតពិនិត្យការងារសាងសង់អគាររដ្ឋបាលនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ របស់កងរាជអាវុធហត្ថចល័ត ដែលបានសាងសង់លើផ្ទៃដីថ្មីទំហំ ៨,២៧៨ ម៉ែត្រការ៉េ ស្ថិតនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានដំណើរការសាងសង់បានប្រមាណ១៥% ហើយ ៕