ឧត្តមសេនីយ៍ត្រី ខៀវ សំណាង ដឹកនាំត្រួតពិនិត្យស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

ព្រះសីហនុ៖ នៅថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការត្រួតពិនិត្យ ស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ ដោយមានសមាសភាពចូលរួមលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង០៧ នាយ/នាយរងលេខាធិការដ្ឋាន នាយ/នាយរងការិយាល័យហិរញ្ញាវត្ថុ នាយ/នាយរងការិយាល័យអធិការកិច្ច នាយ/នាយរង ការិយាល័យចំណុះមន្ទីរ មេបញ្ជាការ/មេបញ្ជាការរងកងអនុសេនាធំចល័ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាទាហាននៃកងរាជអាវុធហត្ថខេត្ត។