ពោធិ៍សាត់៖ ដោយទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” ។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងបានជូនវត្ថុអនុស្សាវរីយ៍ដល់អាវុធហត្ថនារីចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបាសារ៉ុងចំនួន ០១ និង ថវិកាចំនួន ១០០,០០០ រៀល។