You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានអញ្ជើញជាអធិបតីភាពក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាសិទ្ធិនារី

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានអញ្ជើញជាអធិបតីភាពក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាសិទ្ធិនារី

រតនគិរី៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាសិទ្ធិនារី ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ បានជូនកាដូអនុស្សាវរីយ៍ដល់យោធិននារីចំនួន ០៤នាក់ ដោយម្នាក់ៗទទួលបាន សារ៉ុងចំនួន ០១ និងថវិកាចំនួន ១០០,០០០រៀល និងបានណែនាំដល់ក្រុមយេនឌ័ររបស់កងរាជអាវុធហត្ថខេត្ត ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមការកំណត់ស្ដីពីតួនាទីភារកិច្ច។ បន្ទាប់មកលោកឧត្តមសេនីយ៍ មេបញ្ជាការ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះទៅសួរសុខទុក្ខលោកស្រីអនុសេនីយ៍ទោ ស៊ិន កែវ នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយលោកស្រីទើបចេញពីមន្ទីរពេទ្យព្យាបាលជំងឺ មកសម្រាកព្យាបាលនៅគេហដ្ឋានវិញ ក្នុងនោះដែរលោកឧត្តមសេនីយ៍មេបញ្ជាការបានផ្ដាំផ្ញើលោកស្រីអនុសេនីយ៍ទោ ត្រូវមើលថែសុខភាពឱ្យបានល្អឆាប់បានជាសះស្បើយ និងបាននាំយកនូវថវិការបស់លោកឧត្តមសេនីយ៍មេបញ្ជាការ និងថវិកាដែលជាការចូលរួមរបស់នាយ នាយរងកងរាជអាវុធហត្ថខេត្តចំនួន ១,៥៦០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនលោកស្រីអនុសេនីយ៍ទោ ដើម្បីសម្រាលបន្ទុកក្នុងការព្យាបាលជំងឺផងដែរ។