You are currently viewing ឧត្តមសេនីយ៍ត្រី សេង មហា ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

ឧត្តមសេនីយ៍ត្រី សេង មហា ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

តាកែវ៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងលោកស្រី បានរៀបចំពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ”ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដោយមានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងស្រុក ស្នាក់ការគោលដៅ ប្រធានមជ្ឈមណ្ឌលសាលាបាល់ទាត់បាទី និងមេបញ្ជាការកងអនុសេនាធំចល័តផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភដល់អាវុធហត្ថនារីចំនួន ១២នាក់ និងចុងភៅ ១នាក់ សរុប ១៣នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ១០០.០០០រៀល និងបាច់ផ្កា ១បាច់។