You are currently viewing ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ត្រីមាសទី១

ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ត្រីមាសទី១

ក្រចេះ៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ត្រីមាសទី១ និងទិសដៅការងារ ត្រីមាសទី២ ឆ្នាំ២០២៤ ក្រោយអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងប្រធាន-អនុប្រធានស្នាក់ការសន្តិសុខ។