You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ

ប៉ៃលិនៈ នៅវេលាម៉ោង១៤ និង០០នាទី រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោមអធិបតីភាព លោកវរៈសេនីយ៍ឯក ម៉ី វុទ្ធារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន តំណាង ឯកឧត្តម
ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័តព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត សរុបចំនួន៤៥នាក់។
ពិធីនេះធ្វើឡើងដើម្បីអោយ នាយ នាយរង និងពលអាវុធហត្ថទាំងអស់ យល់ជ្រួតជ្រាបពី តួនាទី ភារកិច្ច និងបេសកម្ម ក្នុងការបម្រើជាតិ មាតុភូមិ និងស្វែងយល់ពីសភាពការណ៍ជាតិ អន្តរជាតិថ្មីៗ។


(អត្ថបទ ម៉ាន់ ដាវីត)