You are currently viewing ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ត្រីមាសទី១ ឆ្នាំ២០២៤

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ត្រីមាសទី១ ឆ្នាំ២០២៤

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានខេត្តមណ្ឌលគិរី បានរៀបចំពីធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតិភាពលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងមានវត្តមានអញ្ជើញចូលរួមលោកវរសេនីយ៍ឯក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ-អនុមន្ទីរ ការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការ ព្រមទាំងនាយ-នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។