You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ លី ដឹកនាំប្រជុំបូកសរុបលទ្ធផលស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន

ឧត្តមសេនីយ៍ត្រី ពុទ្ធ លី ដឹកនាំប្រជុំបូកសរុបលទ្ធផលស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន

ពោធិ៍សាត់៖ ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំប្រជុំបូកសរុបលទ្ធផលស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកផងដែរ។