កំពង់ធំ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខគ្រួសារ អតីតយុទ្ធជនចំនួន ០៤ គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ដែលជាអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈ សមាគមន៍អតីតយុទ្ធជន ស្ថិតក្នុងភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
នាឱកាសនោះលោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បាននាំយកនូវអំណោយជាសម្ភារៈ គ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់គ្រួសារអតីតយុទ្ធជនផងដែរ។