បាត់ដំបង៖ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង និងលោកជំទាវ បានអញ្ជើញជួបណេះសំណាល ដល់អាវុធហត្ថនារី និងនាយទាហានក្រោមឱវាទ ព្រមទាំងភរិយាដើម្បីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ” ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីផល” ។
នាក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានឧបត្ថម្ភដល់អាវុធហត្ថនារីចំនួន១៧នាក់ ក្នុងម្នាក់ៗ ទទួលបាច់ផ្កា០១ និងថវិកាចំនួន ២០០,០០០រៀល ។