កំពង់ធំ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ” ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ” ក្នុងពិធីនេះដែរលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានអញ្ជើញសំណេះសំណាលដល់ក្រុមការងារយេនឌ័រកងរាជអាវុធហត្ថនារី និង បានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ ហូលបារាំងចំនួន១៥ក្បិន ថវិកា ១,៥០០,០០០៛ (ហូលបារាំង) ដល់អាវុធហត្ថនារីចំនួន១៥នាក់ក្នុងម្នាក់ៗ ទទួលបានហូលបារាំង០១ ក្បិន និងថវិកា ១០ ម៉ឺនរៀល។
ពិធីនោះដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ។