You are currently viewing ឧត្តមសេនីយ៍ត្រី ហ៊ត សីហា បច្ច័យបុណ្យសពជីដូន របស់លោកអនុសេនីយ៍ទោ សុខ កុសល្យ

ឧត្តមសេនីយ៍ត្រី ហ៊ត សីហា បច្ច័យបុណ្យសពជីដូន របស់លោកអនុសេនីយ៍ទោ សុខ កុសល្យ

កែប៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពីលោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា  មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប  នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជា  វណ្ណា មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  បានដឹកនាំសហការីនាំយកថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកែប ចំនួន ១,៤៧០,០០០រៀល ( មួយលានសែសិបប្រាំពីរម៉ឺនរៀល ) ចូលបច្ច័យបុណ្យសពជីដូន របស់លោកអនុសេនីយ៍ទោ សុខ កុសល្យ នាយទាហាន មូលដ្ឋានកងរាជអាវុធហត្ថស្រុកដំណាក់ចង្អើរ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ  ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះផងដែរ លោកអនុសេនីយ៍ទោ សុខ កុសល្យ និងក្រុមគ្រួសារ ក៏បានសំដែងនូវសេចក្តីអំណរអគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងនាយ នាយរង កងរាជអាវុធហត្ថខេត្តកែបទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន ជ័យជំនះគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធិពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។