You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី បន្តអប់រំផ្សព្វផ្សាយការងារចិត្ត​សាស្ត្រ​លើកទី២ដល់អាវុធហត្ថនៅខេត្តកោះកុង

ឧត្តមសេនីយ៍ទោ នាង សុជីវី បន្តអប់រំផ្សព្វផ្សាយការងារចិត្ត​សាស្ត្រ​លើកទី២ដល់អាវុធហត្ថនៅខេត្តកោះកុង

អហ កោះកុង៖ នៅព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើពិធីផ្សព្វផ្សាយ ស្តីពីការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ​ចំណុះបញ្ជាការ​ដ្ឋាន កងរាជអាវុធហត្ថខេត្តចំនួនប្រមាណ១៨៨នាក់។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋានកងរាជអាវុធ​ហត្ថ​លើផ្ទៃប្រទេស ស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ និងដើម្បីក្តាប់ជាប់​ការងារ​សតិអារម្មណ៍ និងការវិវឌ្ឍន៍របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់នាយទាហាន នាយទាហានរង និងពលទាហាន​នៃ​កងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ​ប្រកប​ដោយ​មនសិការស្នេហាជាតិ មានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ជាពិសេសលើកកម្ពស់​សមត្ថភាពចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងកម្មវិធីគោលនយោបាយរបស់ថ្នាក់ដឹកនាំ។ល។

166d2f8b061cbd76a1f06a81a6b7b54c

85717c1087b7e754ce97117a3dd7d935

3e05f58042b5434981a5e0a8c9acb842