You are currently viewing ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំ

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោក អឿន សំអាង ប្រធានក្រុមប្រឹក្សាស្រុកត្បូងឃ្មុំ និងលោក សេង សុខខឿន អភិបាល នៃគណៈអភិបាលស្រុកត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតំណែង លោក  វរសេនីយ៍ត្រី ឡុង នាង ជា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្នុងស្រុកត្បូងឃ្មុំផងដែរ.

ក្នុងឱកាសនោះ ដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខខេត្តត្បូងឃ្មុំ ដោយក្តីនឹករលឹក ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានដាក់ចេញនូវបទបញ្ជាដល់គ្រប់មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក បន្តចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អ និងស្រាវជ្រាវបង្ក្រាបរាល់បទបទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជាគោរពសិទ្ធមនុស្ស ព្រមទាំងជួយសង្គ្រោះដល់ប្រជាពលរដ្ឋនូវក្នុងឧបទ្ទវហេតុផ្សេងៗ ឱ្យបានទាន់ពេលវេលា។

ជាពិសេសប្រតិបត្តិ និងអនុវត្តតាមទិសដៅ ដែលឯកឧត្តម នាយឧត្តមសេនីយ៍ បានដាក់ចេញ៖ ប្រទេសជាតិត្រូវតែការពារ, ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប និងជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ ។