You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ

តាកែវៈ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការររង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅវេលាម៉ោង១៤ និង០០នាទី រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្ធពិធីផ្សព្វផ្សាយ
ការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័តព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត សរុបចំនួន៣៤១នាក់។

លោក ឧត្តមសេនីយ៏ត្រី បានលើកឡើងពីបទបញ្ជា និងគោលការណ៍ ៩ ចំណុច និង ៨ចំណុចប្រឈម របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ថែមទាំងបញ្ជាក់ពីទោសបញ្ញាត្តិ និងការដាក់វិធានការមួយចំនួនពាក់ព័ន្ធក្នុងការអនុវត្ត តួនាទី ភារកិច្ចអោយបានត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់។

លោក ឧត្តមសេនីយ៏ត្រី បានមានប្រសាសន៍អំពីការវិវត្តន៏ប្រែប្រួលសភាពការណ៍ជាតិ និងអន្តរជាតិ សំខាន់ៗ និងបានណែនាំដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ត្រូវរំលឹក ដល់ក្រុមគ្រួសារ សាច់ញ្ញាតិ បងប្អូន ប្រពន្ធ កូន ចូលរួមពិនិត្យឈ្មោះនិងអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ។

ជាចុងក្រោយ លោក ឧត្តមសេនីយ៍ត្រី បានណែនាំអោយអាវុធហត្ថទាំងអស់ចេះស្រលាញ់ សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ គោរពស្រលាញ់ប្រជាពលរដ្ឋ និងស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ជាពិសេសចំពោះរាជរដ្ឋាភិបាលដែល មានសម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរបស់យើង។


(អត្ថបទៈ ម៉ាន់ ដាវីត)