You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញសំណេះសំណាលជាមួយកងកម្លាំងត្រៀមអន្តរាគមន៍

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញសំណេះសំណាលជាមួយកងកម្លាំងត្រៀមអន្តរាគមន៍

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងត្រៀមអន្តរាគមន៍ត្រូវប្រកាន់ភ្ជាប់នូវវិន័យ បទបញ្ជាឱ្យបានម៉ឺងម៉ាត់បំផុតក្នុងការការពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំកំពូលរបស់រដ្ឋាភិបាល ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិក្នុងពិធីបុណ្យទន្លេលើកទី ៨ នៅខេត្តសៀមរាប ថ្ងៃទី ១៥.១៦.១៧  ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ (ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ)៕