កំពង់ឆ្នាំង៖ នៅសាលប្រជុំធំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចនិងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ លើកទិសដៅត្រីមាសទី២ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន.អនុប្រធានមន្ទីរ នាយ.នាយរងការិយាល័យ មេបញ្ជាការ.មេបញ្ជាការរង នាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង. ស្រុក ប្រធានស្នាក់ការសន្តិសុខ និងអស់លោក លោកស្រីជានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀត។