កណ្តាលៈ បន្ទាប់ពីទទួលបាន ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចមក នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល
បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័តព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តទាំងអស់។
ក្នុងពិធីផ្សព្វផ្សាយនោះដែរ លោក ឧត្តមសេនីយ៍ត្រី សំ តុលា បានផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗរួមមានៈ
០១. សភាពការណ៍អន្តរជាតិ
០២. សភាពការណ៍ជាតិ
០៣. សមិទ្ធផលកងរាជអាវុធហត្ថ
០៤. បញ្ហាប្រឈមការខ្វះចន្លោះ ០៨ ចំណុច
០៥. ការបន្តផ្សព្វផ្សាយ ពង្រឹងវិធានការផ្ទៃក្នុងកងរាជអាវុធហត្ថ
០៦. កិច្ចការដែលត្រូវធ្វើមាពេលខាងមុខ
០៧. វិធានការ ០៩ ចំណុច របស់ឯកឧត្តម មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្រេាយពីការបានស្តាប់នូវរាល់ខ្លឹមសារអប់រំរួចមក នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកណ្តាល បានប្តេជ្ញាចិត្តគោរពអនុវត្តន៍អោយខានតែបាននូវរាល់ភារកិច្ចដែលបានប្រគល់អោយ។
(អត្ថបទៈ ម៉ាន់ ដាវីត)