ព្រះសីហនុ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំលោកនាយសេនាធិការរង ប្រធានមន្ទីរជំនាញទាំង០៧ នាយលេខាធិការដ្ឋាន នាយ/នាយការិយាល័យចំណុះមន្ទីរ លោកមេបញ្ជាការ កងអនុសេនាធំកងរាជអាវុធហត្ថចល័តលោកនាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព, ត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ និងលើកទិសដៅការងារបន្ត។