You are currently viewing ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងលើកទិសដៅបន្ត

ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងលើកទិសដៅបន្ត

តាកែវ៖ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងលើកទិសដៅបន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ និងមេបញ្ជាការ កងអនុសេនាធំចល័ត។

ខ្លឹមសារគឺពង្រឹងលើការងារល្បាតចល័តនៅក្នុងភូមិសាស្ត្រទូទាំងខេត្ត ដើម្បី បង្ការ បង្រ្កាប រាល់បទល្មើសឱ្យបានទាន់ពេលវេលា, ពង្រឹងទៅលើ ការអនុវត្តបទបញ្ជា គោរពវិន័យ សហការ សាមគ្គីផ្ទៃក្នុងឱ្យបានល្អ, ពង្រឹងលើការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ, ត្រៀមរៀបចំធ្វើផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ដែលអញ្ជើញចូលរួមក្នុងពិធីនានា នៅក្នុងភូមិសាស្ត្រ នាពេលខាងមុខ។