ស្វាយរៀង៖ នៅសាលាស្រុករមាសហែក ខេត្តស្វាយរៀង ព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើប្រទេស អនុប្រធានក្រុមការងារក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយ និងប្រកាសសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រមាសហែក លោកឧត្ដមសេនីយ៍សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក លោកប្រធានក្រុមប្រឹក្សាស្រុក
រមាសហែក លោកអភិបាល នៃគណៈអភិបាលស្រុករមាសហែក លោក លោកស្រីសមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីទីប្រឹក្សាក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោក លោកស្រីអភិបាលរងស្រុក លោកនាយក លោក លោកស្រីនាយករងរដ្ឋបាលសាលាស្រុក លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី នៃរដ្ឋបាលស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក លោក លោកស្រី ប្រធានការិយាល័យទាំង នៃរដ្ឋបាលស្រុក ក្រុមលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក លោកមេឃុំ ស្មៀនឃុំ នាយកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សរុបវត្តមាន ១៦៩នាក់ ស្រី១៩នាក់។