ឧត្តរមានជ័យៈ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ មានករណីព្រះសង្ឃពុលតែគុជ មួយលើកកើតឡើងនៅចំណុច វត្តសាមគី្គសុខសាន្តហៅ វត្តស្រែល្អ ស្ថិតនៅភូមិស្រែល្អ ឃំុបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បើតាមការអោយដឹងពីភ្នាក់ងារ GRK News បានអោយដឹងថា ករណីពុលតែគុជនេះ គឺបណ្តាលអោយរងរបួសព្រះសង្ឃចំនួន១៧អង្គ។
ភ្នាក់ងារបានបញ្ជាក់អោយដឹងថាទៀតថា ក្នុងនោះគេសង្កេតឃើញថា មានការជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ ជួយដឹកព្រះសង្ឃដែលរងរបួស បញ្ជូនទៅមន្ទីពេទ្រ ពីសំណាក់ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ផងដែរ។
(អត្ថបទ ម៉ាន់ ដាវីត)