ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ នៅការិយាល័យហិរញ្ញវត្ថុ អគារសេនាធិការដ្ឋានជាន់ទី២ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រជុំពង្រឹងការងារជំនាញហិរញ្ញវត្ថុ និងបើកចែកប្រាក់បៀវត្សរ៍ ប្រាក់ចំណាយផ្សេងៗ ប្រចាំខែមីនា ឆ្នាំ២០២៤ ដល់ជំនាញហិរញ្ញវត្ថុតាមបណ្តាអង្គភាពទូទាំងរាជធានី-ខេត្ត, ,វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល, មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ, ហិរញ្ញវត្ថុតាមបណ្តាកងអន្តរាគមន៍ ដោយមានការចូលរួមពីលោក លោកស្រីនាយរង នាយផ្នែក និងជំនួយការ ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ។