ស្វាយរៀងៈ យោងតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាេមបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់កម្លាំងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ ទៅលើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្រៅពីការងារស្នូល បង្ក្រាប បង្ការ និងសង្គ្រោះ ជាក់ស្តែង នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តស្វាយរៀង បានចាត់ចែងក្រុមការងារ នាំយកអំណោយ និងថវិកា មួយចំនួន ទៅជូនប្រជាពលរដ្ឋដែលចាស់ជរាជូបការលំបាកមាន ឈ្មោះមំុ សុត អាយុ៧៤ឆ្នាំ ភេទប្រុស និង ប្រពន្ធឈ្មោះ ប៊ូ សឿន អាយុ៦៧ឆ្នាំ ដែលរស់នៅតែពីរនាក់ប្តីប្រពន្ធ ស្ថិតក្នុងភូមិ ថ្មីសង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលអំណោយទាំងនោះរួមមានៈ
០១. អង្ករ ចំនួន០២បាវ ដែលមានទម្ងន់៥០គីឡូក្រាម
០២. ត្រីខ ចំនួន០២យួរ
០៣. ទឹកដោះគោឆៅ ចំនួន០២យួរ និងថវិកា ចំនួន៤០ម៉ឺនរៀល។
(អត្ថបទ ម៉ាន់ ដាវីត)