ភ្នំពេញៈ បន្ទាប់ពីទទួលបាន ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចមក នៅវេលាម៉ោង០៨ និង០០នាទី និងម៉ោង១៤ និង០០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរង កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឌឿក សាមាន មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយការិយាល័យ ប្រធាន អនុប្រ្រធានមន្ទី មេបញ្ជាការ មូលដ្ឋាន ទាំង១២ ព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូបផងដែរ។
ក្រោយពេលទទួលការអប់រំចប់ នាយ និងពលអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ បានយល់ច្បាស់អំពីខ្លឹមសារណែនាំសំខាន់ៗ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងបានប្តេជ្ញាអនុវត្តឲ្យខានតែបាន តាមខ្លឹមសារណែនាំដ៏មានតម្លៃរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ដោយមិនធ្វេសប្រហែសឡើយ។
(អត្ថបទ ដូលា)