ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ វ៉ា ឧត្តម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេសអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ យូ វ៉ាន់ណារ៉ា នាយករង នាយកដ្ឋានតម្កល់ឯកសារ អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ស្ថិតនៅគេហដ្ឋាន លេខ២៩៨ ផ្លូវលេខ៧ បុរីពិភពថ្មីចំការដូង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបាននាំយកថវិកាចូលបុណ្យសពចំនួន ១,០០០,០០០រៀលផងដែរ។