ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យក្រុមការងារចុះត្រួតពិនិត្យការចាក់ដីបំពេញទីធ្លាបន្ទាយកងរាជអាវុធហត្ថឡុងឈិន (GRGI) និងឈួសសម្អាត ពីមុខអគារ សម្រាប់រៀបចំអគារស្នាក់នៅបណ្តោះអាសន្នរបស់នាយ នាយរងប្រចាំការឃ្លាំងភស្តុភារ និង ឃ្លាំងវិស្វកម្មបានរួចរាល់ សរុបប្រើប្រាស់ខ្សាច់ចំនួន ១០២ ឡាន និង ថ្មអស់ចំនួន ០៨ ឡាន។