កំពង់ធំ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីវរសេនីយ៍ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត នាយ នាយរង សេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងនាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៏ត្រី មេបញ្ជាការ បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកតែងតែគិតគូរចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែលមានស្នាដៃ លើកសរសើរ ផ្ដល់ឋានន្តរសក្តិ តួនាទី ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងធ្វើការងាររបស់ថ្នាក់ក្រោម។