ឧត្តរមានជ័យ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ដល់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បង្រ្កាប ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) ស្ថិតនៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ដែលបានយកកូនកាំបិតចាក់ទៅលើជនគ្រោះ ៤កាំបិត បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង រួចយកខ្សែកមាស ១ខ្សែទម្ងន់ ៥ដំឡឹង ចិញ្ចៀនមាស ១វង់ទម្ងន់ ១ដំឡឹងកន្លះ និងទូរស័ព្ទដៃ ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ និងសម្ភារៈដកហូតពីជនសង្ស័យប្រគល់ឲ្យក្រុមគ្រួសារសព។