You are currently viewing ក្រុមការងារ អធិការកិច្ច ក្រសួងការពារជាតិ ប្រជុំត្រួតពិនិត្យការងារអធិការកិច្ចកងរាជអាវុធហត្ថខេត្តប្រចាំឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

ក្រុមការងារ អធិការកិច្ច ក្រសួងការពារជាតិ ប្រជុំត្រួតពិនិត្យការងារអធិការកិច្ចកងរាជអាវុធហត្ថខេត្តប្រចាំឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំលោក មេបញ្ជាការរង ទទួលជំនាញ ប្រធានមន្ទីរ ការិយាល័យ ជំនាញពាក់ព័ន្ធ ចូលរួមប្រជុំត្រួតពិនិត្យការងារអធិការកិច្ចកងរាជអាវុធហត្ថខេត្តប្រចាំឆ្នាំ២០២៤ ជាមួយក្រុមការងារ អធិការកិច្ច ក្រសួងការពារជាតិ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សុត វុទ្ធី នាយករង នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ។