កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសៀមបូក បង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានការអនុញ្ញាត

ស្ទឹងត្រែងៈ នៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសៀមបូក បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានការអនុញ្ញាតចំនួន០១លើក ស្ថិតនៅចំណុចមុខស្នាក់ការ៧២២ ស្ថិតក្នុងភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

នេះបើតាមការអោយដឹងពីភ្នាក់ងារ GRK News ប្រចាំខេត្តស្ទឹងត្រែង បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្តម៉ាកSamion ចំនួន០២គ្រឿង
០២. ឈើលេខ១ (សសរ) គ្មានការអនុញ្ញាតចំនួន: ១៩ សសរ។

វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី។